ចក្ខុវិស័យ

0

ចក្ខុវិស័យ

ចក្ខុវិស័យ

ទស្សនៈវិស័យ

     យើងមានគោលបំណងធ្វើជាក្រុមហ៊ុនផ្តល់សេវាម្ហូបអាហារឈានមុខគេ ដែលអាចទុកចិត្តបាន និងមានស្តង់ដារប្រកបដោយរសជាតិឈ្ញុយឆ្ងាញ់បំផុតសម្រាប់អតិថិជនរបស់យើង។

បេសកកម្ម

     បេសកកម្មរបស់យើងនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងៈ

          ១-អតិថិជន

          ២-ការអភិវឌ្ឍន៍ម្ហូបអាហារ

          ៣-ការអភិវឌ្ឍន៍ធនធានមនុស្ស និង

          ៤-សហគមន៍។

     ១-អតិថិជនៈ យើងមានការប្តេជ្ញាចិត្តិខ្ពស់ក្នុងការបម្រើអតិថិជនរបស់យើង អោយទទួលបាននូវបទពិសោធន៍ទទួលទានអាហារប្លែកពីគេ និងមិនអាចបំភ្លេចបាន ដោយផ្តល់ជូននូវគុណភាពអាហារភាព សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងល្អបំផុត ដើម្បីធានាអោយបាននូវតម្រូវ និងការចង់បានរបស់អតិថិជន។

 

     ២-ការអភិវឌ្ឍន៍ម្ហូបអាហារៈ យើងស្រាវជ្រាវអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវមុខម្ហូបម្ហូបដោយយកចិត្តទុកដាក់លើ៖

  1. រសជាតិៈអ្នកជំនាញនិងចុងភៅជំនាញរបស់យើងប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ដើម្បីធានាបាននូវរស់ម្ហូបដ៏ឈ្ងុយឆ្ងាញ់ដល់អតិថិជនរបស់យើង។
  2. ផលិតកម្មអាហារៈ យើងអនុវត្ត នូវគោលការណ៍បទដ្ឋាននៃការ អនុវត្តអនាម័យស្អាត និងគោលការណ៍អនុវត្តការផលិតស្អាត​។ យើងតែងតែយកចិត្តទុកដាក់ដល់សុខភាពអតិថិជនរបស់យើង។

      ៣-ការអភិវឌ្ឍន៍ធនធានមនុស្សៈ យើងលើកតម្កើងបុគ្គលិករបស់យើង ដោយក្តីគោរព។ យើងមានគោលបំណងដើម្បីកសាងនិងអភិវឌ្ឍពួកគេឱ្យឈានដល់សក្តានុពលរបស់ពួកគេ និងលើកកម្ពស់វប្បធម៌ការងារ ដែលថារាល់ការចូលរួមចំណែករបស់បុគ្គលិកគ្រប់រូប ត្រូវបានគេឱ្យតម្លៃនិងកោតសរសើរ។

      ៤-សហគមន៍ៈ យើងធ្វើប្រតិបត្តិការ និងចូលរួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថានរបស់យើងប្រកបដោយចីរភាព។

 

តម្លៃស្នូល និងវប្បធម៌ការងារ

ក្រុមហ៊ុនមានគោលដៅចង់អោយនិយោជិកទាំងអស់ចែករំលែកនូវជំនឿ(ការទុកចិត្តគ្នាទៅវិញទៅមក) និងទស្សនៈរួមដូចគ្នា ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅរកគោលដៅរួមរបស់យើង។ក្រុមហ៊ុនបានកំណត់នូវ តម្លៃស្នូល ឬអាកប្បកិរិយាសំខាន់ៗ ដែលជាបទដ្ឋានសម្រាប់និយោជិកទាំងអស់ត្រូវរក្សានិងអនុវត្តជាប្រចាំ ដើម្បីសម្រេចអោយបានគោលដៅនិងចក្ខុវិស័យរបស់ក្រុមហ៊ុន។ គណៈកម្មាធិការប្រតិបត្តិបានឯកភាព និងបញ្ជាក់ពីការកំណត់តម្លៃស្នូលដូចខាងក្រោមៈ

     ១-បទពិសោធន៍របស់អតិថិជនៈ យើងយកចិត្តទុកដាក់បម្រើអតិថិជនទាំងអស់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការគោរព។

     ២-ទាំងអស់គ្នារួមគ្នាជាធ្លុងតែមួយៈយើងយកចិត្តទុកដាក់សហការគ្នាជាមួយក្រុមរបស់យើងតែមួយដើម្បីគោលដៅរួមរបស់យើង។

     ៣-ឧត្តមភាពភោជនីយដ្ឋានៈយើងយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់យើងឱ្យក្លាយជាអ្នកឆ្នើមក្នុងអាជីវកម្មម្ហូបអាហារ។

     ៤-ស្មារតីសហគ្រិនភាពៈ យើងយកចិត្តទុកដាក់ជំរុញស្មារតីដល់បុគ្គលិកទាំងអស់អោយចាត់ទុកទ្រព្យសម្បត្តិក្រុមហ៊ុន ដូចជាទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន ក្នុងន័យនេះត្រូវចេះថែរក្សា ចេះសន្សំសំចៃ រាល់សំភារៈ របស់របរ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន អោយដូចជារបស់ខ្លួន។